កម្រងអត្ថបទ

Cambodian Buddhism Deals with Social Media

These roles of monks may lead to short-term popularity, but they risk endangering the future of Khmer Buddhism by slipping into secularism and eventually falling to the path of worldly attachment…Continue reading…

ព្រះពុទ្ធសាសនា និង សិទ្ធិមនុស្ស

សន្និបាតនេះ បានបង្ហាញពីគុណតម្លៃជាច្រើនប្រការ ប៉ុន្តែប្រការមួយដែលយើងមិនអាចមើលរំលងបាននោះ គឺសន្និបាតនេះដូចជាបានឆ្លុះបញ្ចាំងអំពីពុទ្ធវចនៈ ស្តីអំពីការបានយោនយកកំណើតកើតមកជាមនុស្ស ដែលព្រះសម្មាសម្ពុទ្ធទ្រង់ចាត់ទុកថាជារឿងដ៏កម្របំផុត និង ជាលាភដ៏ធំបំផុតមួយ (កិច្ឆោ មនុស្សបដិលាភោ)។  កំណើតជាមនុស្សនេះជាកំណើតមួយដែលមានសំណាងជាងកំណើតសត្វដទៃផ្សេងទៀត ព្រោះថាកំណើតជាមនុស្សនេះ ព្រះពុទ្ធអង្គបានប្រាប់ថា មនុស្សមាន «ធម្មសញ្ញា» សម្រាប់សម្គាល់រឿងល្អ អាក្រក់ បុណ្យ បាប គុណ ទោស និងហេតុ ផលជាដើម។ ធម្មសញ្ញានេះហើយដែលនាំឱ្យក្រុមមនុស្សមានលទ្ធភាពធ្វើសង្គមូបនីយកម្ម (Socialization) រហូតឈានដល់ការបង្កើតរដ្ឋ និងការបង្កើតរដ្ឋធម្មនុញ្ញ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គមដែលពួកគេកំពុងតែរស់នៅ។ ច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ឬភាសានៅក្នុងព្រះពុទ្ធសាសនាហៅថា សីលនិងវិន័យ នោះ គឺជាកិច្ចសន្យាសង្គមមួយ ដែលក្រុមមនុស្សជាតិបានព្រមព្រៀងគ្នាបង្កើតឡើង ក្នុងគោលបំណងការពារសុវត្ថិភាពក្រុមមនុស្សដែលងាយរងគ្រោះ ពីការបំភិតបំភ័យ ឬការបៀតបៀនដោយកម្លាំងកាយក្ដី កម្លាំងប្រាជ្ញាក្ដី ពីសំណាក់ក្រុមមនុស្សផ្សេងទៀតដែលមានឬទ្ធានុភាព នៅក្នុងសង្គមរបស់ពួកគេ។ … More ព្រះពុទ្ធសាសនា និង សិទ្ធិមនុស្ស

បវារណាកម្ម៖ ទិវាបន្ទាបខ្លួនឱ្យអ្នកដទៃប្រដៅណែនាំ តាមរយៈវប្បធម៌ព្រះពុទ្ធសាសនា

ទឹកភ្លៀងបានថមថយកម្លាំងបន្តិចម្ដងៗ ឯរុក្ខជាតិនានាក៏ចាប់ផ្ដើមប្រែពណ៌ពីខៀវខ្ចីបៃតង ទៅជាលឿនទុំក្រហមឆ្អិនឆ្អៅ ហើយក៏ចាប់ផ្ដើមរុះរោយលាចាកមែកតាមដំណើរនៃវដ្ដៈធម្មជាតិ ដើម្បីទទួលស្វាគមន៍រដូវរំហើយ ដែលនឹងមកដល់នាពេលដ៏ឆាប់ខាងមុខនេះ។ មិនខុសពីស្លឹករុក្ខជាតិប៉ុន្មានទេ បន្ទាប់ពីស្នាក់នៅក្នុងអារាមជាមួយគ្នាអស់រយៈពេល ៣ ខែរួចមក ព្រះសង្ឃដែលគង់នៅតាមអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ក៏នឹងត្រៀមខ្លួនត្រាច់ចរធ្វើដំណើរទៅកាន់ទិសដៅផ្សេងៗ ដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យស្របទៅនឹងពុទ្ធបណ្ដាំថា៖ «ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុក និងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ»។ … More បវារណាកម្ម៖ ទិវាបន្ទាបខ្លួនឱ្យអ្នកដទៃប្រដៅណែនាំ តាមរយៈវប្បធម៌ព្រះពុទ្ធសាសនា

ការចូលព្រះវស្សា៖ ចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា

ចំណុចនេះក៏បានបង្ហាញឱ្យយើងឃើញថា ស្ថាប័នពុទ្ធសាសនាបានផ្ដល់តម្លៃការចូលរួមជាសាធារណៈ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចពុទ្ធសាសនាផងដែរ។ ព្រះពុទ្ធអង្គបានបញ្ជាក់ថាអនាគតពុទ្ធសាសនា អាចរីកចម្រើនឬអន់ថយ អាស្រ័យទៅលើការចូលរួមក្នុងការគិត ការពិភាក្សា និងការអនុវត្តពីសំណាក់មនុស្ស ៤ក្រុម គឺ៖ ភិក្ខុ (អ្នកបួសជាបុរស) ភិក្ខុនី (អ្នកបួសជាស្រី្ដ) ឧបាសក និងឧបាសិកា។ ការយកមតិរិះគន់របស់អ្នកស្រុកទៅពិភាក្សាដើម្បីធ្វើកំណែទម្រង់បែបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធអង្គមិនបានកំណត់តួនាទីអ្នកស្រុកត្រឹមតែជាអ្នកឧបត្ថម្ភចង្ហាន់បិណ្ឌបាត ឬបច្ច័យ ៤ តែម្យ៉ាងនោះទេ ប៉ុន្តែសិទ្ធិចូលរួម និងសេរីភាពបញ្ចេញមតិទៅលើប្រព័ន្ធគ្រប់គ្រងសង្គមសង្ឃរបស់ពួកគេ ក៏ត្រូវបានទទួលស្គាល់និងឱ្យតម្លៃពីសំណាក់ព្រះពុទ្ធអង្គផងដែរ តាំងតែ ២៦០០ ឆ្នាំមុនមកម្លេះ។ … More ការចូលព្រះវស្សា៖ ចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា

សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ ក្នុងគុណតម្លៃព្រះពុទ្ធសាសនា

ប្រទេសអ៊ីស្តូនី សហភាពអឺរ៉ុប៖​ នាពេលព្រឹកព្រហាមមួយ ខ្ញុំករុណា-អាត្មាភាពបានចេញទៅបំពេញកិច្ចការផ្ទាល់ខ្លួននៅខាងក្រៅកុដិដែលស្នាក់នៅដើម្បីសិក្សា។ ខណៈពេលដែលកំពុងឈរចាំឡានក្រុងជាមួយនឹងមនុស្សដទៃផ្សេងទៀតនោះ មានស្រ្ដីវ័យចំណាស់ជនជាតិអ៊ីស្តូនីមួយរូបបានដើរសំដៅមករក​ នៅក្នុងទឹកមុខញញឹមញញែមប្រកបដោយភាពជឿជាក់។ គាត់មិនបាននិយាយអ្វីទាំងអស់ក្រៅពីលូកដៃចូលទៅក្នុងកាបូបរបស់គាត់ ហើយទាញយកនំមួយដុំមកប្រគេនដោយទឹកមុខរីករាយ ហាក់ដូចជាគាត់បានស្គាល់ ច្បាស់ថាជានរណា ទាំងដែលខ្ញុំករុណា-អាត្មាភាពខ្លួនឯង ស្ទើរតែភ្លេចថាខ្លួនគឺជានរណាទៅហើយ។ នំមួយដុំនេះ មិនត្រឹមតែបានជួយឱ្យបាត់ឃ្លានមួយព្រឹកនោះទេ ប៉ុន្តែវាក៏បានខ្សឹបដាក់ត្រចៀកថា៖ «ពិសិទ្ធិ អ្នកឯងជាភិក្ខុក្នុងពុទ្ធសាសនា ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ អ្នកនៅតែជាមនុស្សជំពាក់គុណបាយបាត្រនិងវត្តអារាមជានិច្ច»។ … More សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ ក្នុងគុណតម្លៃព្រះពុទ្ធសាសនា

ចរណវិទ្យា៖ ការចូលរួមគំនិតអំពីសុភមង្គលបុគ្គលនិងគ្រួសារ

ជារឿងមួយដែលមិនអាចប្រកែកបានទេ ដែលថាកំណើនសេដ្ឋកិច្ចរបស់ជាតិនីមួយៗ អាចកើនឡើងបានដោយអាស្រ័យវប្បធម៌បរិភោគនិយមមួយនេះ ព្រោះថាការនិយមបរិភោគច្រើន ជាកម្លាំងជំរុញឱ្យការផ្គត់ផ្គង់និងតម្រូវការកើនឡើងខ្ពស់ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចតាមបែបប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនាពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងនេះក្តី បញ្ហានៅត្រង់ថា តើកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ អាចធ្វើឱ្យសុភមង្គលជីវិតនៃប្រជាពលរដ្ឋនៃប្រទេសនោះកើនឡើងបាន ៧% ដែរឬទេ? … More ចរណវិទ្យា៖ ការចូលរួមគំនិតអំពីសុភមង្គលបុគ្គលនិងគ្រួសារ

សេដ្ឋកិច្ចសម្មាមគ្គ៖ សមតុល្យរវាងអ្នកផ្ដលឱ្យ និងអ្នកទទួលយក

ក្នុងរយៈពេលជិតពីរឆ្នាំនេះ វិបត្តិកូរ៉ូណាបានជះផលអវិជ្ជមានដល់ជីវភាពប្រជាជននៅក្នុងពិភពលោកជាច្រើនផ្នែកឥតគណនា។ ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ មេរោគនេះបានឆ្លងចូលទៅក្នុងខ្លួនប្រជាពលរដ្ឋប្រមាណ ១២៤ លាននាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតរហូតដល់ទៅ ២ លាននាក់ជាង ដែលជាការបាត់បង់ដ៏ច្រើនបំផុតមួយនៅក្នុងប្រវត្តិមនុស្សជាតិ។ បើក្រឡេកមកមើលជ្រុងសេដ្ឋកិច្ចតាមរយៈការចុះផ្សាយរបាយការណ៍ប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិវិញ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចពិភាពលោកឆ្នាំ ២០២០ បានធ្លាក់ចុះក្រោម ៤.៩% ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមហាវិបត្តិសេដ្ឋកិច្ចនាទសវត្សរ៍ឆ្នាំ ១៩៣០ មក។ វិបត្តិដែលកើតចេញពីមេរោគកូរ៉ូណានេះ បានធ្វើឱ្យមនុស្សជាច្រើនលាននាក់បាត់បង់ការងារ និងប្រាក់ចំណូល ដែលជាមូលហេតុមួយធ្វើឱ្យពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងបំណុល និងការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃ។ … More សេដ្ឋកិច្ចសម្មាមគ្គ៖ សមតុល្យរវាងអ្នកផ្ដលឱ្យ និងអ្នកទទួលយក

សេដ្ឋកិច្ចសម្មាមគ្គ៖ ជ្រុងមួយនៃការយល់ឃើញទៅលើកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា

ពិភពលោកបានដើរចេញពីទំនៀមទម្លាប់និយម មករកភាពជឿនលឿននិយម ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងដែលមានដើមកំណើតចេញពីសង្គមអឺរ៉ុបនៅសតវត្សទី ១៨ មកម្លេះ។ របបគំហើញថ្មី ការស្រាវជ្រាវបែបវិទ្យាសាស្រ្ដ ការបង្កើតថ្មី ការជំរុញកំណើនផលិតកម្ម ការពង្រីកទីផ្សារ គឺសុទ្ធតែរឿងដែលប្រទេសនីមួយៗ នៅក្នុងពិភពលោកចាត់ទុកជាគោលការណ៍អាទិភាពនៅក្នុងការពន្លឿនដំណើរការអភិវឌ្ឍ ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្ហាញមោទនភាពខ្លួននៅលើឆាកអន្តរជាតិ។ … More សេដ្ឋកិច្ចសម្មាមគ្គ៖ ជ្រុងមួយនៃការយល់ឃើញទៅលើកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា

Book Review: A Promised Land ឬ ដែនដីនៃក្ដីសង្ឃឹម

A Promised Land ឬ «ដែនដីនៃក្ដីសង្ឃឹម» គឺជាស្នាដៃនិពន្ធលើកទីបីរបស់អតីតប្រធានាធិបតីអូបាមា បន្ទាប់ពីសៀវភៅ Dream from My Father និង The Audacity of Hope។ «ដែនដីនៃក្ដីសង្ឃឹម» របស់អូបាមាបានក្លាយជាសៀវភៅដែលលក់ដាច់បំផុត។​ ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ សៀវភៅនេះ មានអ្នកទិញយកទៅអានរហូតដល់ជិតមួយលានក្បាល។ សៀវភៅនេះទទួលបានការពេញនិយមខ្លាំងអាចបណ្ដាលមកពីលោកជាមនុស្សល្បីស្រាប ជាអតីតមេដឹកនាំប្រទេសមហាអំណាច និងអាចមកពីលោកជាបញ្ញវន្តដែលមានទេពកោសល្យក្នុងការនិយាយនិងការសរសេរ ដែលគេធ្លាប់បានដឹងពីមុនមកតាមរយៈស្នាដៃនិពន្ធ និងសុន្ទរកថារបស់លោក។ នៅក្នុងសៀវភៅដែលមានកម្រាស់ជិតមួយពាន់ទំព័រនេះ លោកអូបាមាបានចំណាយពេលជិតបួនឆ្នាំ ដើម្បីសរសេររៀបរាប់ពីកុមារភាពរបស់លោកជាមួយនឹងម្ដាយ ជីវិតគ្រួសារ ជំនឿ ទស្សនៈនយោបាយ ការរើសអើងជាតិសាសន៍នៅក្នុងសង្គមអាមេរិក និងការធ្វើការសម្រេចចិត្តក្នុងអំឡុងពេលនៃកាន់អំណាចរបស់លោក។ … More Book Review: A Promised Land ឬ ដែនដីនៃក្ដីសង្ឃឹម

តើការបោះបាយបិណ្ឌ នាំឱ្យខ្ចះខ្ជាយ និងធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះធ្ងន់ធ្ងរដល់កំរិតណា?

ចាប់តាំងពីរដូវកាន់បិណ្ឌបានចូលដល់ភ្លាម ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា បាននាំគ្នាទៅវត្តអារាម ដើម្បីបំពេញនូវកតញ្ញុតាធម៌ដឹងគុណចំពោះអ្នកដែលធ្លាប់ធ្វើសេចក្តីល្អដល់ខ្លួនតាមទំនៀមទម្លាប់ប្រពៃណីជាតិនិងសាសនា។ រូបភាពជាច្រើនត្រូវបានគេបង្ហាញនៅលើបណ្ដាញសង្គម ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ក្នុងនោះក៏ឃើញមានអ្នកនយោបាយ និស្សិត បញ្ញវន្ត រួមទាំងព្រះសង្ឃនិងអតីតព្រះសង្ឃផងដែរ បានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួនចំពោះឱនភាពសេដ្ឋកិច្ចជាតិ ដោយអ្នកខ្លះបានលើកឡើងថា៖ ការយកដុំបាយទៅបោះចោលនៅក្នុងវត្តអារាមបែបនេះ វាពិតជារឿតឥតប្រយោជន៍ណាស់ ជាការមិនគិតគូរអាណិតដល់កសិករដែលជាអ្នកដាំដុះ នាំឱ្យខូចខាតដល់សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់បរិស្ថានវត្តអារាម រហូតមានអ្នកខ្លះបានបញ្ចេញទស្សនៈឱ្យលុបបំបាត់ប្រពៃណីនេះចោលផងក៏ឃើញមាន ដោយលើកឡើងថាវាមិនមានក្នុងព្រះពុទ្ធសាសនា ។ល។ ជាដើម។ … More តើការបោះបាយបិណ្ឌ នាំឱ្យខ្ចះខ្ជាយ និងធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះធ្ងន់ធ្ងរដល់កំរិតណា?

មាគ៌ាឆ្ពោះទៅរកអរិយសង្គម

ការពីសប្ដាហ៍មុនខ្ញុំបានអានអត្ថបទមួយដែលចុះផ្សាយដោយគេហទំព័រសប្បាយញូស៍។ អត្ថបទនោះបានរៀបរាប់ពីព្រះចៅអធិរាជចិនមួយអង្គ ទ្រង់បានកសាងរាជវាំងដ៏ធំមហិមាមួយ គ្រប់ដណ្ដបលើផ្ទៃដីប្រមាណ៧០ហិកតា។ នៅក្នុងថ្ងៃនេះឆ្នាំមុនខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើទិដ្ឋាការ ហើយសល់ពេលក៏បានឆ្លៀតចូលទៅទស្សនារាជវាំងនោះដែរ គឺពិតជាស្រស់ស្អាតដូចអ្វីដែលគេបាននិយាយមែន ប៉ុន្តែខ្ញុំមិនបាននឹកដល់ថាព្រះរាជាសម័យនោះមិនបានកសាងបង្គន់ក្នុងរាជវាំងដ៏ធំមហិមា ព្រោះទ្រង់មិនចង់ឱ្យក្លិនមិនល្អចេញពីបង្គន់នោះទៅបំផ្លាញភាពប្រណិតនៃរាជវាំងបែបនេះនោះទេ។ រាជវាំងគឺតំណាងឱ្យភាពប្រណិតឬស្ថានសួគ៌នៅក្នុងភពមនុស្សដែលគេសាងសងឡើងសម្រាប់អាទិទេពសន្មតិ (សម្មតិទេវ)។ ដើម្បីរក្សាប្រណិតភាពបរមរាជវាំង វត្ថុដែលត្រូវនាំចូលនិងបញ្ចេញចោល គឺត្រូវតែមានការគ្រប់គ្រងដ៏ច្បាស់លាស់បំផុតមួយ។ … More មាគ៌ាឆ្ពោះទៅរកអរិយសង្គម

តើព្រះសង្ឃដែលចូលរួមសកម្មភាពសង្គមនយោបាយគួរដែរឬទេ?

សំនួរខាងលើនេះជាសំនួរដែលគេនិយមលើកមកពិភាក្សាណាស់ មិនថាតែនៅក្នុងសង្គមសង្ឃទេ សូម្បីតែសង្គមខាងក្រៅ ម្ដងម្កាលក៏ឃើញមានយកបញ្ហានេះមកសួរដេញដោលគ្នាដែរ។ សំនួរនេះជាសំនួរដែលឆ្លើយមិនចេះត្រូវ ទោះបីជាអ្នកឆ្លើយខំលើកយកទឡ្ហីករណ៍ច្រើនយ៉ាងណាមកបញ្ចាក់ក៏ដោយ ប្រសិនបើអ្នកសួរទើសចិត្តតែបន្តិច គឺឱ្យពិន្ទុសូន្យភ្លាម។ ដូច្នេះហើយ មុនពេលសម្រេចចិត្តឆ្លើយសំនួរនេះ ខ្ញុំបានរំពឹងទុកជាស្រេចហើយថា ខ្ញុំនឹងបានពិន្ទុមិនតិចជាងសូន្យ ហើយក៏មិនច្រើនជាងសូន្យដែរ និយាយរួមគឺសូន្យតែម្ដង។ … More តើព្រះសង្ឃដែលចូលរួមសកម្មភាពសង្គមនយោបាយគួរដែរឬទេ?

សង្គមពុទ្ធ សង្គមឈ្លូស សង្គមខ្លា

កាលនៅរៀនពុទ្ធិកបឋមសិក្សាវត្តអន្លង់វិល ខ្ញុំបានអានអត្ថបទមួយរបស់ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា។ អត្ថបទនោះបានរៀបរាប់ពីពាក្យថា «សង្គម» អមជាមួយនឹងការពន្យល់ដ៏គួរឱ្យជក់ចិត្ត។ រចនាករប្រដូចពាក្យ «សង្គម» (संगम) ជាភាសាបាលី ជាមួយនឹងពាក្យ «សង្គ្រាម» (संग्राम) ជាភាសាសំស្រ្កឹត ថាមាន័យអាចប្រើជំនួសគ្នាបាន។ សម្រាប់អស់លោកអ្នកសិក្សាអក្សរសាស្រ្ដបាលី ប្រាកដជាបានឃើញពាក្យពីរ៖ «សង្គមៈ» និង «សង្គាមៈ» ហើយ។ ពាក្យទាំងពីរហ្នឹងមានឬសគល់មកពី «សំ+គម» ដូចគ្នា ប៉ុន្តែនិយមន័យនៃពាក្យទាំងពីរនេះ មានសភាពធ្ងន់ស្រាលជាងគ្នាបន្តិចគឺ៖ «សង្គមៈ» ការប្រមូលផ្ដុំគ្នាដើម្បីជជែកពិភាក្សា ឯពាក្យ «សង្គាមៈ» ការប្រមូលផ្ដុំគ្នាដើម្បីវៃ កាប់ចាក់ ទាត់ធាក់ ទាស់ទែងគ្នា។ ពាក្យ «សង្គម» ត្រូវបានគេប្រើទៅក្នុងបរិបទស្រាលៗដូចជាសង្គមគ្រួសារ សង្គមជាតិ​ សង្គមសង្ឃ សង្គមនិយម ។ល។ រីឯពាក្យ «សង្រ្គាម» ត្រូវបានគេប្រើនៅក្នុងបទធ្ងន់ៗដូចជា សង្គ្រាមក្នុងស្រុក សង្រ្គាមលោក សង្គ្រាមត្រជាក់សូវៀតនិងអាមេរិក ឬសង្រ្គាមពាណិជ្ចកម្មត្រាំនិងចិនជាដើម។ នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ពាក្យថា «សង្គម» ត្រូវបានគេភ្ជាប់ជាមួយនឹងពាក្យថា «បណ្ដាញ» ទៅជា «បណ្ដាញសង្គម» ដើម្បីជំនួសឱ្យពាក្យ «Social Media»។ … More សង្គមពុទ្ធ សង្គមឈ្លូស សង្គមខ្លា

ជ្រុងមួយនៃការផ្លាស់ប្ដូរប្រព័ន្ធអប់រំពីសាលាវត្តទៅជាជាសាលារដ្ឋ

នៅចុងសតវត្សរ៍ទី ១៣ ព្រះពុទ្ធសាសនាថេរវាទបានក្លាយជាស្ថាប័នអប់រំដ៏មានឥទ្ធិពលមួយដែលបានចូលរួមយ៉ាងសំខាន់ក្នុងការផ្ដល់នូវចំណេះដឹងផ្លូវលោកនិងផ្លូវធម៌ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនផងដែរ។ ជាក់ស្ដែងក្រៅពីការសកម្មភាពផ្នែកសាសនា វត្តអារាមត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសិក្សាដ៏ពេញនិយមមួយនៅក្នុងសង្គមខ្មែរអស់ជាច្រើនសតវត្សមកហើយ។ គោលបំណងសំខាន់នៃសាលាវត្តគឺដើម្បីផ្តល់ចំណេះដឹងទូទៅទាក់ទងនឹងជីវិតនិងសង្គមដូចជាសីលធម៌ សាសនា វប្បធម៌ អក្សរសាស្ត្រ តារាវិទ្យា ប្រវត្តិសាស្រ្ត សិល្បៈ នយោបាយ ច្បាប់ ស្ថាបត្យកម្ម និងវិជ្ជាជីវៈផ្សេងៗទៀត។ ប្រជាពលរដ្ឋខ្មែរទាំងអស់មិនថាក្រុមគ្រួសាររាជវង្ស មន្ត្រីរាជការ កសិករ អ្នកមាន ឬអ្នកក្រទេគឺបានបញ្ជូនកូនចៅរបស់ពួកគេឱ្យទៅទទួលការអប់រំនៅវត្តអារាម ដែលមានព្រះសង្ឃជាអ្នកបង្ហាត់បង្រៀន។ … More ជ្រុងមួយនៃការផ្លាស់ប្ដូរប្រព័ន្ធអប់រំពីសាលាវត្តទៅជាជាសាលារដ្ឋ

ការប្រាស្រ័យទាក់ទងគ្នារវាងវត្តអារាមនិងយុវជន

នៅថ្ងៃអាទិត្យទី ៨ ធ្នូ ២០១៩ លោកសាស្រ្ដាចារ្យ Wolfgang Drechsler ដែលជាអ្នកដឹកនាំការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ បាននាំខ្ញុំទៅទស្សនាទីប្រជុំជននៃទីក្រុងតាលីន (Tallinn) រដ្ឋធានីប្រទេសអ៊ីស្ដូនី (Estonia) ដើម្បីពន្យល់ខ្ញុំពីដំណើរដើមទងនៃការបង្កើតក្រុងនេះឡើង។ ខណៈពេលដែលខ្ញុំកំពុងអង្គុយចាំគាត់នៅកន្លែងដែលបានណាត់គ្នាទុកនោះ មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់ បានដើរសំដៅមករកខ្ញុំ ហើយបានសួរខ្ញុំថា៖ «តើពួកគេអាចសុំពេលខ្ញុំត្រឹម ៥ នាទីបានទេ»? ដើម្បីភាពគួរសម ខ្ញុំក៏ព្រមតាមសំណើររបស់ពួកគេ។ ពួកគេបានពន្យល់ខ្ញុំពីក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកទាំងអស់ក្នុងភពផែនដីនេះ រួមបញ្ចូលទាំងរូបខ្ញុំផងដែរ ដែលទទួលបានក្ដីស្រឡាញ់ពីព្រះជាម្ចាស់។ … More ការប្រាស្រ័យទាក់ទងគ្នារវាងវត្តអារាមនិងយុវជន

នវានុវត្តន៍ វឌ្ឃនភាពសេដ្ឋកិច្ច និងភាពកណ្ដាលនិយមពុទ្ធសាសនា

វេលាម៉ោងជិតប្រាំបួនយប់ ខ្ញុំនិងមិត្ររួមថ្នាក់របស់ខ្ញុំបានដើរចេញពីសាលារៀនសំដៅទៅកាន់ចំណតឡានក្រុង ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់កន្លែងសម្រាករាងខ្លួនវិញ បន្ទាប់ពីបានបញ្ចប់មុខវិជ្ជា «បច្ចេកវិទ្យា សង្គម និងអនាគត»។ ខណៈពេលដែលពួកយើងកំពុងតែឈរចាំឡានក្រុងនៅក្រោមអាកាសធាតុដ៏សែនត្រជាក់ក្បែរសូន្យអង្សារនោះ ពួកយើងបានជជែកគ្នាពីនេះខ្លះពីនោះខ្លះដើម្បីបន្លប់ភាពរងារ។ រំពេចនោះមានរ៉ូបូតមួយ បានដឹកជញ្ជូនអាហារពីភោជនីយដ្ឋានមួយកន្លែងទៅឱ្យអតិថិជន។ ម្នាក់ក្នុងចំណោមពួកយើងបានបន្លឺសម្លេងថា៖ «ប្រជាជននៅក្នុងប្រទេសខ្ញុំ នឹងនាំគ្នាវាយកំទេចវាចោលភ្លាម ប្រសិនបើពួកគេបានឃើញវារត់កាត់មុខដូច្នេះ»។ ខ្ញុំមិនបាននិយាយអ្វីជំទាស់នឹងការលើកឡើងនោះទេ ក្រៅពីរងចាំស្ដាប់ការបកស្រាយរបស់នាង និងលួចគិតក្នុងចិត្តថា «ហេតុអ្វីក៏ពួកអ្នកស្រុកនោះគិតតែបំផ្លាញអ៊ីចឹង»?
More នវានុវត្តន៍ វឌ្ឃនភាពសេដ្ឋកិច្ច និងភាពកណ្ដាលនិយមពុទ្ធសាសនា

សេដ្ឋកិច្ចពុទ្ធសាសនា

«ថាមិច? សេដ្ឋកិច្ចពុទ្ធសាសនា?…ខ្ញុំដូចជាមិនធ្លាប់លឺនរណាគេនិយាយពីមុនមកទេថា មានមុខវិជ្ជាបែបនេះដែរ»។ ខាងលើនេះគឺជាឃ្លាដែលលោកស្រី Katherine Kay-Mouat អ្នកសារព័ត៌មានជនជាតិអង់គ្លេស/បារាំងមួយរូប បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីលឺខ្ញុំប្រាប់ថាខ្ញុំកំពុងតែរៀនមុខវិជ្ចានេះ។ បន្ទាប់ពីការទស្សនាសម្រស់ទីក្រុងប៉ារីសមួយសប្ដាហ៍ត្រូវបានបញ្ចប់ ខ្ញុំក៏បានធ្វើដំណើរមកកាន់ទីក្រុងតាលីន (Tallinn) វិញ។ នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានជួបអ្នកសារព័ត៏មានមួយរូប ដែលធ្វើដំណើរស្របគ្នាជាមួយនឹងខ្ញុំដែរ។ គាត់បានមកអង្គុយជិតខ្ញុំ និងបាននិយាយជាមួយខ្ញុំប្រកបដោយទឹកមុខស្រស់ស្រាយរាក់ទាក់។ គាត់សម្លឹងមើលលើមើលក្រោមឃើញខ្ញុំស្លៀកពាក់ខុសគេខុសឯង ខាងលើមានអាវធំដូចគេដែរ (ដោយសារសីតុណ្ហភាពជិតសូន្យអង្សា ទើបត្រូវតែមានអាវធំ មិនអាចអត់បាន) ប្លែកតែខាងក្នុងមិនដឹងជាខោអាវម៉ាកអី រកប្រែនដ៍ណេមមិនឃើញសោះ។ … More សេដ្ឋកិច្ចពុទ្ធសាសនា

Get new articles delivered directly to your inbox.