ការយល់ឃើញទៅលើធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា

នៅពេលដែលសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់ដោយគ្រាប់បែកបរមាណូ មនុស្សជាតិហាក់ដូចជាចាប់ផ្ដើមយល់ថា ការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការប្រើប្រាស់កម្លាំង ដូចជាមិនសូវមានប្រសិទ្ធិភាពច្រើនទេ ព្រោះមោទនភាពរបស់ប្រទេសនីមួយៗ នៅក្នុងសហសវត្សរ៍សម័យថ្មីនេះ គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ និយមន័យសេដ្ឋកិច្ចត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើផ្នត់កំនិតនៃការបង្កើតគុណតម្លៃ ដែលគុណតម្លៃនោះភាគច្រើនត្រូវបានចំរេញចេញពីការបំប្លែងរូបធាតុផ្សេងៗដែលមាននៅក្នុងធនធានធម្មជាតិទៅជាផលិតផលនិងទំនិញផ្សេងៗ​ ដែលមនុស្សអាចដោះដូរទៅជាមាសប្រាក់នៅលើផ្សារបាន ដើម្បីបង្កើនទ្រព្យសម្បត្តិ លក្ខណៈជាបុគ្គល ជាក្រុមហ៊ុន និងជំរុញកំណើនសេដ្ឋកិច្ចលក្ខណៈជារួម។ 

ធម្មជាតិឬសត្វ ដែលមនុស្សសម័យដើមធ្លាប់គោរពឬចាត់ទុកថាជាសរណវត្ថុ និងទុកថាជាព្រះអាទិទេព ដូចជាព្រះធរណី ព្រះគង្គា ព្រះវាយោ ព្រះអគ្គី ព្រះគោ ព្រះស្វា ឬព្រះហនុមាន​ ជាដើម ក៏ត្រូវបានមនុស្សសម័យទំនើបចាត់ទុកថាត្រឹមតែជា «រូបធាតុដើម» ដែលពួកគេអាចយកទៅផលិតឱ្យចេញជា «ផលិតផលពាក់កណ្ដាលសម្រេច» ឬ «ផលិតផលសម្រេច» ក្នុងគោលបំណងជំរុញកំណើនឧស្សាហកម្ម និងបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះcontinue reading


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s