នៅពេលដែលមានការប្រារព្ធពិធីបុណ្យនៅតាមភូមិ សហគមន៍ និងជនបទនានា ប្រជាពលរដ្ឋខ្មែរនាសម័យមុន តែងតែទៅពឹងពាក់វត្តអារាមដើម្បីខ្ចីវត្ថុសម្ភារៈមួយចំនួនដូចជាឆ្នាំង កំសៀវ ប៉ាន់តែ កន្ទេល ឧបករណ៍បំពងសំឡេង និងវត្ថុសម្ភារៈជាច្រើនទៀត សម្រាប់ធ្វើបុណ្យទាន។ ការទៅពឹងពាក់វត្តអារាមដូចនេះ ដោយសំអាងហេតុផលថា វត្តអារាមគឺជាសម្បត្តិរួមរបស់សហគមន៍ និងម្យ៉ាងវិញទៀត សម្ភារៈទាំងនោះពុំសំបូរមាននៅតាមផ្ទះរបស់អ្នកស្រុកប៉ុន្មានឡើយ។ ការប្រាស្រ័យគ្នានេះ មិនត្រូវបានកំណត់ដោយតម្លៃទឹកប្រាក់ដូចទំនិញនៅលើទីផ្សារឡើយ ប៉ុន្តែជាទំនាក់ទំនងដែលឈរលើក្រមប្រវេណីសង្គម និងទឹកចិត្តរបស់ភាគីទាំងសងខាង។ ពាក្យថាទឹកចិត្តនេះហើយ ដែលបុរាណខ្មែរយើង Continue reading