OBJECTIVES

ខ្ញុំបង្កើតគេហទំព័រនេះឡើង ក្នុងគោលបំណងចែករំលែកអត្ថបទផ្សេងៗរបស់ខ្ញុំ ដែលពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច​ អភិបាលកិច្ច ពុទ្ធសាសនា និងប្រធានបទនានាទៀត ដែលជាប់ទាក់ទងនឹងបញ្ហាសីលធម៌សង្គម។ គ្រប់អត្ថបទនៅក្នុងគេហទំព័រនេះ មិនមែនជាអត្ថបទផ្លូវការ ឬអត្ថបទស្រាវជ្រាវបែបស៊ីជម្រៅអ្វីនោះទេ។

អត្ថបទទាំងនេះគ្រាន់តែជាសំណេរ ដែលបង្ហាញពីការយល់ឃើញរបស់ខ្ញុំ ចំពោះទិដ្ឋភាពទូទៅតាមរយៈជ្រុងពុទ្ធវិទ្យា និងសេដ្ឋកិច្ចវិទ្យា ជាមួយនឹងបញ្ហានានាដែលកើតឡើងនៅក្នុងសង្គមតែប៉ុណ្ណោះ។ ក្រៅពីនេះ ខ្ញុំក៏ចង់ពង្រឹងការយល់ដឹងរបស់ខ្ញុំ នៅក្នុងវិស័យពុទ្ធសាសនា និងវិស័យសេដ្ឋកិច្ច ដែលខ្ញុំកំពុងតែសិក្សានាពេលបច្ចុប្បន្ននេះបន្ថែមទៀតផងដែរ។

ខ្ញុំសង្ឃឹមថាវិភាគទានដ៏តូចមួយនេះ នឹងបានជាគតិខ្លះៗដល់មិត្រអ្នកអាន ដែលចង់ឈ្វេងយល់ពីវិស័យសេដ្ឋកិច្ច និងពុទ្ធសាសនាបន្ថែម។ ខ្ញុំក៏សូមការយោគយល់ពីមិត្រអ្នកអានផងដែរ ប្រសិនណាបើសំណេររបស់ខ្ញុំមិនបានឆ្លុះបញ្ចាំង ឬមិនស្របទៅនឹងតថភាពសង្គម សេដ្ឋកិច្ច ឬព្រះពុទ្ធសាសនា ត្រង់ចំណុចណាមួយនោះ។

Click here to view the author’s information