ARTICLES

  • ការគ្រប់គ្រង និងបែងចែកសម្បត្តិធនធានកម្មសិទ្ធិរួម តាមរយៈគុណតម្លៃព្រះពុទ្ធសាសនា
    នៅពេលដែលមានការប្រារព្ធពិធីបុណ្យនៅតាមភូមិ សហគមន៍ និងជនបទនានា ប្រជាពលរដ្ឋខ្មែរនាសម័យមុន តែងតែទៅពឹងពាក់វត្តអារាមដើម្បីខ្ចីវត្ថុសម្ភារៈមួយចំនួនដូចជាឆ្នាំង កំសៀវ ប៉ាន់តែ កន្ទេល ឧបករណ៍បំពងសំឡេង និងវត្ថុសម្ភារៈជាច្រើនទៀត សម្រាប់ធ្វើបុណ្យទាន។ ការទៅពឹងពាក់វត្តអារាមដូចនេះ ដោយសំអាងហេតុផលថា វត្តអារាមគឺជាសម្បត្តិរួមរបស់សហគមន៍ និងម្យ៉ាងវិញទៀត សម្ភារៈទាំងនោះពុំសំបូរមាននៅតាមផ្ទះរបស់អ្នកស្រុកប៉ុន្មានឡើយ។ ការប្រាស្រ័យគ្នានេះ មិនត្រូវបានកំណត់ដោយតម្លៃទឹកប្រាក់ដូចទំនិញនៅលើទីផ្សារឡើយ ប៉ុន្តែជាទំនាក់ទំនងដែលឈរលើក្រមប្រវេណីសង្គម និងទឹកចិត្តរបស់ភាគីទាំងសងខាង។ ពាក្យថាទឹកចិត្តនេះហើយ ដែលបុរាណខ្មែរយើង
  • ការយល់ឃើញទៅលើធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា
    នៅពេលដែលសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់ដោយគ្រាប់បែកបរមាណូ មនុស្សជាតិហាក់ដូចជាចាប់ផ្ដើមយល់ថា ការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការប្រើប្រាស់កម្លាំង ដូចជាមិនសូវមានប្រសិទ្ធិភាពច្រើនទេ ព្រោះមោទនភាពរបស់ប្រទេសនីមួយៗ នៅក្នុងសហសវត្សរ៍សម័យថ្មីនេះ គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ និយមន័យសេដ្ឋកិច្ចត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើផ្នត់កំនិតនៃការបង្កើតគុណតម្លៃ ដែលគុណតម្លៃនោះភាគច្រើនត្រូវបានចំរេញចេញពីការបំប្លែងរូបធាតុផ្សេងៗដែលមាននៅក្នុងធនធានធម្មជាតិទៅជាផលិតផលនិងទំនិញផ្សេងៗ​ ដែលមនុស្សអាចដោះដូរទៅជាមាសប្រាក់នៅលើផ្សារបាន ដើម្បីបង្កើនទ្រព្យសម្បត្តិ លក្ខណៈជាបុគ្គល ជាក្រុមហ៊ុន និងជំរុញកំណើនសេដ្ឋកិច្ចលក្ខណៈជារួម។  ធម្មជាតិឬសត្វ ដែលមនុស្សសម័យដើមធ្លាប់គោរពឬចាត់ទុកថាជាសរណវត្ថុ និងទុកថាជាព្រះអាទិទេព ដូចជាព្រះធរណី ព្រះគង្គា ព្រះវាយោ ព្រះអគ្គី ព្រះគោ ព្រះស្វា ឬព្រះហនុមាន​ ជាដើម ក៏ត្រូវបានមនុស្សសម័យទំនើបចាត់ទុកថាត្រឹមតែជា «រូបធាតុដើម» ដែលពួកគេអាចយកទៅផលិតឱ្យចេញជា «ផលិតផលពាក់កណ្ដាលសម្រេច» ឬ «ផលិតផលសម្រេច» ក្នុងគោលបំណងជំរុញកំណើនឧស្សាហកម្ម និងបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ…continue reading…
  • My Interview with Cambodianess on Buddhism and the Path to Good Economics
    Sao Phal Niseiy: How do Buddhist economics and governance differ from conventional Western economics and models of governance? San Pisith: This is a big question. I am not sure my answer would be sufficient to fully cover the core of the question. When we talk about economics and governance, we are dealing with the two […]
  • Cambodian Buddhism Deals with Social Media
    Buddhism has had a unique role in Khmer state and society ever since its arrival. The members of the Sangha, the monk body, have adapted well to changing times – catastrophic interruptions notwithstanding – and continue to receive high respect from the monarchy, politicians, merchants, and the people generally. Khmer people rightly regard the temple […]
  • ព្រះពុទ្ធសាសនា និង សិទ្ធិមនុស្ស
    សន្និបាតនេះ បានបង្ហាញពីគុណតម្លៃជាច្រើនប្រការ ប៉ុន្តែប្រការមួយដែលយើងមិនអាចមើលរំលងបាននោះ គឺសន្និបាតនេះដូចជាបានឆ្លុះបញ្ចាំងអំពីពុទ្ធវចនៈ ស្តីអំពីការបានយោនយកកំណើតកើតមកជាមនុស្ស ដែលព្រះសម្មាសម្ពុទ្ធទ្រង់ចាត់ទុកថាជារឿងដ៏កម្របំផុត និង ជាលាភដ៏ធំបំផុតមួយ (កិច្ឆោ មនុស្សបដិលាភោ)។  កំណើតជាមនុស្សនេះជាកំណើតមួយដែលមានសំណាងជាងកំណើតសត្វដទៃផ្សេងទៀត ព្រោះថាកំណើតជាមនុស្សនេះ ព្រះពុទ្ធអង្គបានប្រាប់ថា មនុស្សមាន «ធម្មសញ្ញា» សម្រាប់សម្គាល់រឿងល្អ អាក្រក់ បុណ្យ បាប គុណ ទោស និងហេតុ ផលជាដើម។ ធម្មសញ្ញានេះហើយដែលនាំឱ្យក្រុមមនុស្សមានលទ្ធភាពធ្វើសង្គមូបនីយកម្ម (Socialization) រហូតឈានដល់ការបង្កើតរដ្ឋ និងការបង្កើតរដ្ឋធម្មនុញ្ញ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គមដែលពួកគេកំពុងតែរស់នៅ។ ច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ឬភាសានៅក្នុងព្រះពុទ្ធសាសនាហៅថា សីលនិងវិន័យ នោះ គឺជាកិច្ចសន្យាសង្គមមួយ ដែលក្រុមមនុស្សជាតិបានព្រមព្រៀងគ្នាបង្កើតឡើង ក្នុងគោលបំណងការពារសុវត្ថិភាពក្រុមមនុស្សដែលងាយរងគ្រោះ ពីការបំភិតបំភ័យ ឬការបៀតបៀនដោយកម្លាំងកាយក្ដី កម្លាំងប្រាជ្ញាក្ដី ពីសំណាក់ក្រុមមនុស្សផ្សេងទៀតដែលមានឬទ្ធានុភាព នៅក្នុងសង្គមរបស់ពួកគេ។
  • ពិធីបុណ្យចេញព្រះវស្សា៖ ទិវាបន្ទាបខ្លួនឱ្យអ្នកដទៃប្រដៅណែនាំ តាមរយៈវប្បធម៌ព្រះពុទ្ធសាសនា
    ទឹកភ្លៀងបានថមថយកម្លាំងបន្តិចម្ដងៗ ឯរុក្ខជាតិនានាក៏ចាប់ផ្ដើមប្រែពណ៌ពីខៀវខ្ចីបៃតង ទៅជាលឿនទុំក្រហមឆ្អិនឆ្អៅ ហើយក៏ចាប់ផ្ដើមរុះរោយលាចាកមែកតាមដំណើរនៃវដ្ដៈធម្មជាតិ ដើម្បីទទួលស្វាគមន៍រដូវរំហើយ ដែលនឹងមកដល់នាពេលដ៏ឆាប់ខាងមុខនេះ។ មិនខុសពីស្លឹករុក្ខជាតិប៉ុន្មានទេ បន្ទាប់ពីស្នាក់នៅក្នុងអារាមជាមួយគ្នាអស់រយៈពេល ៣ ខែរួចមក ព្រះសង្ឃដែលគង់នៅតាមអារាមនានាទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ក៏នឹងត្រៀមខ្លួនត្រាច់ចរធ្វើដំណើរទៅកាន់ទិសដៅផ្សេងៗ ដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យស្របទៅនឹងពុទ្ធបណ្ដាំថា៖ «ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុក និងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និងសេចក្តីសុខដល់ជនជាច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ»។
  • ការចូលព្រះវស្សា៖ ចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា
    ចំណុចនេះក៏បានបង្ហាញឱ្យយើងឃើញថា ស្ថាប័នពុទ្ធសាសនាបានផ្ដល់តម្លៃការចូលរួមជាសាធារណៈ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចពុទ្ធសាសនាផងដែរ។ ព្រះពុទ្ធអង្គបានបញ្ជាក់ថាអនាគតពុទ្ធសាសនា អាចរីកចម្រើនឬអន់ថយ អាស្រ័យទៅលើការចូលរួមក្នុងការគិត ការពិភាក្សា និងការអនុវត្តពីសំណាក់មនុស្ស ៤ក្រុម គឺ៖ ភិក្ខុ (អ្នកបួសជាបុរស) ភិក្ខុនី (អ្នកបួសជាស្រី្ដ) ឧបាសក និងឧបាសិកា។ ការយកមតិរិះគន់របស់អ្នកស្រុកទៅពិភាក្សាដើម្បីធ្វើកំណែទម្រង់បែបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធអង្គមិនបានកំណត់តួនាទីអ្នកស្រុកត្រឹមតែជាអ្នកឧបត្ថម្ភចង្ហាន់បិណ្ឌបាត ឬបច្ច័យ ៤ តែម្យ៉ាងនោះទេ ប៉ុន្តែសិទ្ធិចូលរួម និងសេរីភាពបញ្ចេញមតិទៅលើប្រព័ន្ធគ្រប់គ្រងសង្គមសង្ឃរបស់ពួកគេ ក៏ត្រូវបានទទួលស្គាល់និងឱ្យតម្លៃពីសំណាក់ព្រះពុទ្ធអង្គផងដែរ តាំងតែ ២៦០០ ឆ្នាំមុនមកម្លេះ។
  • សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ ក្នុងគុណតម្លៃព្រះពុទ្ធសាសនា
    ប្រទេសអ៊ីស្តូនី សហភាពអឺរ៉ុប៖​ នាពេលព្រឹកព្រហាមមួយ ខ្ញុំករុណា-អាត្មាភាពបានចេញទៅបំពេញកិច្ចការផ្ទាល់ខ្លួននៅខាងក្រៅកុដិដែលស្នាក់នៅដើម្បីសិក្សា។ ខណៈពេលដែលកំពុងឈរចាំឡានក្រុងជាមួយនឹងមនុស្សដទៃផ្សេងទៀតនោះ មានស្រ្ដីវ័យចំណាស់ជនជាតិអ៊ីស្តូនីមួយរូបបានដើរសំដៅមករក​ នៅក្នុងទឹកមុខញញឹមញញែមប្រកបដោយភាពជឿជាក់។ គាត់មិនបាននិយាយអ្វីទាំងអស់ក្រៅពីលូកដៃចូលទៅក្នុងកាបូបរបស់គាត់ ហើយទាញយកនំមួយដុំមកប្រគេនដោយទឹកមុខរីករាយ ហាក់ដូចជាគាត់បានស្គាល់ ច្បាស់ថាជានរណា ទាំងដែលខ្ញុំករុណា-អាត្មាភាពខ្លួនឯង ស្ទើរតែភ្លេចថាខ្លួនគឺជានរណាទៅហើយ។ នំមួយដុំនេះ មិនត្រឹមតែបានជួយឱ្យបាត់ឃ្លានមួយព្រឹកនោះទេ ប៉ុន្តែវាក៏បានខ្សឹបដាក់ត្រចៀកថា៖ «ពិសិទ្ធិ អ្នកឯងជាភិក្ខុក្នុងពុទ្ធសាសនា ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ អ្នកនៅតែជាមនុស្សជំពាក់គុណបាយបាត្រនិងវត្តអារាមជានិច្ច»។
  • ចរណវិទ្យា៖ ការចូលរួមគំនិតអំពីសុភមង្គលបុគ្គលនិងគ្រួសារ
    ជារឿងមួយដែលមិនអាចប្រកែកបានទេ ដែលថាកំណើនសេដ្ឋកិច្ចរបស់ជាតិនីមួយៗ អាចកើនឡើងបានដោយអាស្រ័យវប្បធម៌បរិភោគនិយមមួយនេះ ព្រោះថាការនិយមបរិភោគច្រើន ជាកម្លាំងជំរុញឱ្យការផ្គត់ផ្គង់និងតម្រូវការកើនឡើងខ្ពស់ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចតាមបែបប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនាពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងនេះក្តី បញ្ហានៅត្រង់ថា តើកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ អាចធ្វើឱ្យសុភមង្គលជីវិតនៃប្រជាពលរដ្ឋនៃប្រទេសនោះកើនឡើងបាន ៧% ដែរឬទេ?
  • សេដ្ឋកិច្ចសម្មាមគ្គ៖ សមតុល្យរវាងអ្នកផ្ដលឱ្យ និងអ្នកទទួលយក
    ក្នុងរយៈពេលជិតពីរឆ្នាំនេះ វិបត្តិកូរ៉ូណាបានជះផលអវិជ្ជមានដល់ជីវភាពប្រជាជននៅក្នុងពិភពលោកជាច្រើនផ្នែកឥតគណនា។ ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ មេរោគនេះបានឆ្លងចូលទៅក្នុងខ្លួនប្រជាពលរដ្ឋប្រមាណ ១២៤ លាននាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតរហូតដល់ទៅ ២ លាននាក់ជាង ដែលជាការបាត់បង់ដ៏ច្រើនបំផុតមួយនៅក្នុងប្រវត្តិមនុស្សជាតិ។ បើក្រឡេកមកមើលជ្រុងសេដ្ឋកិច្ចតាមរយៈការចុះផ្សាយរបាយការណ៍ប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិវិញ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចពិភាពលោកឆ្នាំ ២០២០ បានធ្លាក់ចុះក្រោម ៤.៩% ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមហាវិបត្តិសេដ្ឋកិច្ចនាទសវត្សរ៍ឆ្នាំ ១៩៣០ មក។ វិបត្តិដែលកើតចេញពីមេរោគកូរ៉ូណានេះ បានធ្វើឱ្យមនុស្សជាច្រើនលាននាក់បាត់បង់ការងារ និងប្រាក់ចំណូល ដែលជាមូលហេតុមួយធ្វើឱ្យពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងបំណុល និងការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃ។
  • សេដ្ឋកិច្ចសម្មាមគ្គ៖ ជ្រុងមួយនៃការយល់ឃើញទៅលើកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា
    ពិភពលោកបានដើរចេញពីទំនៀមទម្លាប់និយម មករកភាពជឿនលឿននិយម ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងដែលមានដើមកំណើតចេញពីសង្គមអឺរ៉ុបនៅសតវត្សទី ១៨ មកម្លេះ។ របបគំហើញថ្មី ការស្រាវជ្រាវបែបវិទ្យាសាស្រ្ដ ការបង្កើតថ្មី ការជំរុញកំណើនផលិតកម្ម ការពង្រីកទីផ្សារ គឺសុទ្ធតែរឿងដែលប្រទេសនីមួយៗ នៅក្នុងពិភពលោកចាត់ទុកជាគោលការណ៍អាទិភាពនៅក្នុងការពន្លឿនដំណើរការអភិវឌ្ឍ ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្ហាញមោទនភាពខ្លួននៅលើឆាកអន្តរជាតិ។
  • តើការបោះបាយបិណ្ឌ នាំឱ្យខ្ចះខ្ជាយ និងធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះធ្ងន់ធ្ងរដល់កំរិតណា?
    ចាប់តាំងពីរដូវកាន់បិណ្ឌបានចូលដល់ភ្លាម ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា បាននាំគ្នាទៅវត្តអារាម ដើម្បីបំពេញនូវកតញ្ញុតាធម៌ដឹងគុណចំពោះអ្នកដែលធ្លាប់ធ្វើសេចក្តីល្អដល់ខ្លួនតាមទំនៀមទម្លាប់ប្រពៃណីជាតិនិងសាសនា។ រូបភាពជាច្រើនត្រូវបានគេបង្ហាញនៅលើបណ្ដាញសង្គម ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ក្នុងនោះក៏ឃើញមានអ្នកនយោបាយ និស្សិត បញ្ញវន្ត រួមទាំងព្រះសង្ឃនិងអតីតព្រះសង្ឃផងដែរ បានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួនចំពោះឱនភាពសេដ្ឋកិច្ចជាតិ ដោយអ្នកខ្លះបានលើកឡើងថា៖ ការយកដុំបាយទៅបោះចោលនៅក្នុងវត្តអារាមបែបនេះ វាពិតជារឿតឥតប្រយោជន៍ណាស់ ជាការមិនគិតគូរអាណិតដល់កសិករដែលជាអ្នកដាំដុះ នាំឱ្យខូចខាតដល់សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់បរិស្ថានវត្តអារាម រហូតមានអ្នកខ្លះបានបញ្ចេញទស្សនៈឱ្យលុបបំបាត់ប្រពៃណីនេះចោលផងក៏ឃើញមាន ដោយលើកឡើងថាវាមិនមានក្នុងព្រះពុទ្ធសាសនា ។ល។ ជាដើម។
  • មាគ៌ាឆ្ពោះទៅរកអរិយសង្គម
    ការពីសប្ដាហ៍មុនខ្ញុំបានអានអត្ថបទមួយដែលចុះផ្សាយដោយគេហទំព័រសប្បាយញូស៍។ អត្ថបទនោះបានរៀបរាប់ពីព្រះចៅអធិរាជចិនមួយអង្គ ទ្រង់បានកសាងរាជវាំងដ៏ធំមហិមាមួយ គ្រប់ដណ្ដបលើផ្ទៃដីប្រមាណ៧០ហិកតា។ នៅក្នុងថ្ងៃនេះឆ្នាំមុនខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើទិដ្ឋាការ ហើយសល់ពេលក៏បានឆ្លៀតចូលទៅទស្សនារាជវាំងនោះដែរ គឺពិតជាស្រស់ស្អាតដូចអ្វីដែលគេបាននិយាយមែន ប៉ុន្តែខ្ញុំមិនបាននឹកដល់ថាព្រះរាជាសម័យនោះមិនបានកសាងបង្គន់ក្នុងរាជវាំងដ៏ធំមហិមា ព្រោះទ្រង់មិនចង់ឱ្យក្លិនមិនល្អចេញពីបង្គន់នោះទៅបំផ្លាញភាពប្រណិតនៃរាជវាំងបែបនេះនោះទេ។ រាជវាំងគឺតំណាងឱ្យភាពប្រណិតឬស្ថានសួគ៌នៅក្នុងភពមនុស្សដែលគេសាងសងឡើងសម្រាប់អាទិទេពសន្មតិ (សម្មតិទេវ)។ ដើម្បីរក្សាប្រណិតភាពបរមរាជវាំង វត្ថុដែលត្រូវនាំចូលនិងបញ្ចេញចោល គឺត្រូវតែមានការគ្រប់គ្រងដ៏ច្បាស់លាស់បំផុតមួយ។
  • តើព្រះសង្ឃដែលចូលរួមសកម្មភាពសង្គមនយោបាយគួរដែរឬទេ?
    សំនួរខាងលើនេះជាសំនួរដែលគេនិយមលើកមកពិភាក្សាណាស់ មិនថាតែនៅក្នុងសង្គមសង្ឃទេ សូម្បីតែសង្គមខាងក្រៅ ម្ដងម្កាលក៏ឃើញមានយកបញ្ហានេះមកសួរដេញដោលគ្នាដែរ។ សំនួរនេះជាសំនួរដែលឆ្លើយមិនចេះត្រូវ ទោះបីជាអ្នកឆ្លើយខំលើកយកទឡ្ហីករណ៍ច្រើនយ៉ាងណាមកបញ្ចាក់ក៏ដោយ ប្រសិនបើអ្នកសួរទើសចិត្តតែបន្តិច គឺឱ្យពិន្ទុសូន្យភ្លាម។ ដូច្នេះហើយ មុនពេលសម្រេចចិត្តឆ្លើយសំនួរនេះ ខ្ញុំបានរំពឹងទុកជាស្រេចហើយថា ខ្ញុំនឹងបានពិន្ទុមិនតិចជាងសូន្យ ហើយក៏មិនច្រើនជាងសូន្យដែរ និយាយរួមគឺសូន្យតែម្ដង។
  • សង្គមពុទ្ធ សង្គមឈ្លូស សង្គមខ្លា
    កាលនៅរៀនពុទ្ធិកបឋមសិក្សាវត្តអន្លង់វិល ខ្ញុំបានអានអត្ថបទមួយរបស់ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា។ អត្ថបទនោះបានរៀបរាប់ពីពាក្យថា «សង្គម» អមជាមួយនឹងការពន្យល់ដ៏គួរឱ្យជក់ចិត្ត។ រចនាករប្រដូចពាក្យ «សង្គម» (संगम) ជាភាសាបាលី ជាមួយនឹងពាក្យ «សង្គ្រាម» (संग्राम) ជាភាសាសំស្រ្កឹត ថាមាន័យអាចប្រើជំនួសគ្នាបាន។ សម្រាប់អស់លោកអ្នកសិក្សាអក្សរសាស្រ្ដបាលី ប្រាកដជាបានឃើញពាក្យពីរ៖ «សង្គមៈ» និង «សង្គាមៈ» ហើយ។ ពាក្យទាំងពីរហ្នឹងមានឬសគល់មកពី «សំ+គម» ដូចគ្នា ប៉ុន្តែនិយមន័យនៃពាក្យទាំងពីរនេះ មានសភាពធ្ងន់ស្រាលជាងគ្នាបន្តិចគឺ៖ «សង្គមៈ» ការប្រមូលផ្ដុំគ្នាដើម្បីជជែកពិភាក្សា ឯពាក្យ «សង្គាមៈ» ការប្រមូលផ្ដុំគ្នាដើម្បីវៃ កាប់ចាក់ ទាត់ធាក់ ទាស់ទែងគ្នា។ ពាក្យ «សង្គម» ត្រូវបានគេប្រើទៅក្នុងបរិបទស្រាលៗដូចជាសង្គមគ្រួសារ សង្គមជាតិ​ សង្គមសង្ឃ សង្គមនិយម ។ល។ រីឯពាក្យ «សង្រ្គាម» ត្រូវបានគេប្រើនៅក្នុងបទធ្ងន់ៗដូចជា សង្គ្រាមក្នុងស្រុក សង្រ្គាមលោក សង្គ្រាមត្រជាក់សូវៀតនិងអាមេរិក ឬសង្រ្គាមពាណិជ្ចកម្មត្រាំនិងចិនជាដើម។ នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ពាក្យថា «សង្គម» ត្រូវបានគេភ្ជាប់ជាមួយនឹងពាក្យថា «បណ្ដាញ» ទៅជា «បណ្ដាញសង្គម» ដើម្បីជំនួសឱ្យពាក្យ «Social Media»។
  • ជ្រុងមួយនៃការផ្លាស់ប្ដូរប្រព័ន្ធអប់រំពីសាលាវត្តទៅជាជាសាលារដ្ឋ
    នៅចុងសតវត្សរ៍ទី ១៣ ព្រះពុទ្ធសាសនាថេរវាទបានក្លាយជាស្ថាប័នអប់រំដ៏មានឥទ្ធិពលមួយដែលបានចូលរួមយ៉ាងសំខាន់ក្នុងការផ្ដល់នូវចំណេះដឹងផ្លូវលោកនិងផ្លូវធម៌ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនផងដែរ។ ជាក់ស្ដែងក្រៅពីការសកម្មភាពផ្នែកសាសនា វត្តអារាមត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសិក្សាដ៏ពេញនិយមមួយនៅក្នុងសង្គមខ្មែរអស់ជាច្រើនសតវត្សមកហើយ។ គោលបំណងសំខាន់នៃសាលាវត្តគឺដើម្បីផ្តល់ចំណេះដឹងទូទៅទាក់ទងនឹងជីវិតនិងសង្គមដូចជាសីលធម៌ សាសនា វប្បធម៌ អក្សរសាស្ត្រ តារាវិទ្យា ប្រវត្តិសាស្រ្ត សិល្បៈ នយោបាយ ច្បាប់ ស្ថាបត្យកម្ម និងវិជ្ជាជីវៈផ្សេងៗទៀត។ ប្រជាពលរដ្ឋខ្មែរទាំងអស់មិនថាក្រុមគ្រួសាររាជវង្ស មន្ត្រីរាជការ កសិករ អ្នកមាន ឬអ្នកក្រទេគឺបានបញ្ជូនកូនចៅរបស់ពួកគេឱ្យទៅទទួលការអប់រំនៅវត្តអារាម ដែលមានព្រះសង្ឃជាអ្នកបង្ហាត់បង្រៀន។
  • ការប្រាស្រ័យទាក់ទងគ្នារវាងវត្តអារាមនិងយុវជន
    នៅថ្ងៃអាទិត្យទី ៨ ធ្នូ ២០១៩ លោកសាស្រ្ដាចារ្យ Wolfgang Drechsler ដែលជាអ្នកដឹកនាំការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ បាននាំខ្ញុំទៅទស្សនាទីប្រជុំជននៃទីក្រុងតាលីន (Tallinn) រដ្ឋធានីប្រទេសអ៊ីស្ដូនី (Estonia) ដើម្បីពន្យល់ខ្ញុំពីដំណើរដើមទងនៃការបង្កើតក្រុងនេះឡើង។ ខណៈពេលដែលខ្ញុំកំពុងអង្គុយចាំគាត់នៅកន្លែងដែលបានណាត់គ្នាទុកនោះ មានអ្នកផ្សព្វផ្សាយសាសនាពីរនាក់ បានដើរសំដៅមករកខ្ញុំ ហើយបានសួរខ្ញុំថា៖ «តើពួកគេអាចសុំពេលខ្ញុំត្រឹម ៥ នាទីបានទេ»? ដើម្បីភាពគួរសម ខ្ញុំក៏ព្រមតាមសំណើររបស់ពួកគេ។ ពួកគេបានពន្យល់ខ្ញុំពីក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកទាំងអស់ក្នុងភពផែនដីនេះ រួមបញ្ចូលទាំងរូបខ្ញុំផងដែរ ដែលទទួលបានក្ដីស្រឡាញ់ពីព្រះជាម្ចាស់។
  • នវានុវត្តន៍ វឌ្ឃនភាពសេដ្ឋកិច្ច និងភាពកណ្ដាលនិយមពុទ្ធសាសនា
    វេលាម៉ោងជិតប្រាំបួនយប់ ខ្ញុំនិងមិត្ររួមថ្នាក់របស់ខ្ញុំបានដើរចេញពីសាលារៀនសំដៅទៅកាន់ចំណតឡានក្រុង ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់កន្លែងសម្រាករាងខ្លួនវិញ បន្ទាប់ពីបានបញ្ចប់មុខវិជ្ជា «បច្ចេកវិទ្យា សង្គម និងអនាគត»។ ខណៈពេលដែលពួកយើងកំពុងតែឈរចាំឡានក្រុងនៅក្រោមអាកាសធាតុដ៏សែនត្រជាក់ក្បែរសូន្យអង្សារនោះ ពួកយើងបានជជែកគ្នាពីនេះខ្លះពីនោះខ្លះដើម្បីបន្លប់ភាពរងារ។ រំពេចនោះមានរ៉ូបូតមួយ បានដឹកជញ្ជូនអាហារពីភោជនីយដ្ឋានមួយកន្លែងទៅឱ្យអតិថិជន។ ម្នាក់ក្នុងចំណោមពួកយើងបានបន្លឺសម្លេងថា៖ «ប្រជាជននៅក្នុងប្រទេសខ្ញុំ នឹងនាំគ្នាវាយកំទេចវាចោលភ្លាម ប្រសិនបើពួកគេបានឃើញវារត់កាត់មុខដូច្នេះ»។ ខ្ញុំមិនបាននិយាយអ្វីជំទាស់នឹងការលើកឡើងនោះទេ ក្រៅពីរងចាំស្ដាប់ការបកស្រាយរបស់នាង និងលួចគិតក្នុងចិត្តថា «ហេតុអ្វីក៏ពួកអ្នកស្រុកនោះគិតតែបំផ្លាញអ៊ីចឹង»?
  • សេដ្ឋកិច្ចពុទ្ធសាសនា
    «ថាមិច? សេដ្ឋកិច្ចពុទ្ធសាសនា?…ខ្ញុំដូចជាមិនធ្លាប់លឺនរណាគេនិយាយពីមុនមកទេថា មានមុខវិជ្ជាបែបនេះដែរ»។ ខាងលើនេះគឺជាឃ្លាដែលលោកស្រី Katherine Kay-Mouat អ្នកសារព័ត៌មានជនជាតិអង់គ្លេស/បារាំងមួយរូប បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីលឺខ្ញុំប្រាប់ថាខ្ញុំកំពុងតែរៀនមុខវិជ្ចានេះ។ បន្ទាប់ពីការទស្សនាសម្រស់ទីក្រុងប៉ារីសមួយសប្ដាហ៍ត្រូវបានបញ្ចប់ ខ្ញុំក៏បានធ្វើដំណើរមកកាន់ទីក្រុងតាលីន (Tallinn) វិញ។ នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានជួបអ្នកសារព័ត៏មានមួយរូប ដែលធ្វើដំណើរស្របគ្នាជាមួយនឹងខ្ញុំដែរ។ គាត់បានមកអង្គុយជិតខ្ញុំ និងបាននិយាយជាមួយខ្ញុំប្រកបដោយទឹកមុខស្រស់ស្រាយរាក់ទាក់។ គាត់សម្លឹងមើលលើមើលក្រោមឃើញខ្ញុំស្លៀកពាក់ខុសគេខុសឯង ខាងលើមានអាវធំដូចគេដែរ (ដោយសារសីតុណ្ហភាពជិតសូន្យអង្សា ទើបត្រូវតែមានអាវធំ មិនអាចអត់បាន) ប្លែកតែខាងក្នុងមិនដឹងជាខោអាវម៉ាកអី រកប្រែនដ៍ណេមមិនឃើញសោះ។