ចរណវិទ្យា៖ ការចូលរួមគំនិតអំពីសុភមង្គលបុគ្គលនិងគ្រួសារ

ជារឿងមួយដែលមិនអាចប្រកែកបានទេ ដែលថាកំណើនសេដ្ឋកិច្ចរបស់ជាតិនីមួយៗ អាចកើនឡើងបានដោយអាស្រ័យវប្បធម៌បរិភោគនិយមមួយនេះ ព្រោះថាការនិយមបរិភោគច្រើន ជាកម្លាំងជំរុញឱ្យការផ្គត់ផ្គង់និងតម្រូវការកើនឡើងខ្ពស់ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចតាមបែបប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនាពេលបច្ចុប្បន្ននេះ។ ទោះជាយ៉ាងនេះក្តី បញ្ហានៅត្រង់ថា តើកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ អាចធ្វើឱ្យសុភមង្គលជីវិតនៃប្រជាពលរដ្ឋនៃប្រទេសនោះកើនឡើងបាន ៧% ដែរឬទេ? … More ចរណវិទ្យា៖ ការចូលរួមគំនិតអំពីសុភមង្គលបុគ្គលនិងគ្រួសារ

សេដ្ឋកិច្ចសម្មាមគ្គ៖ សមតុល្យរវាងអ្នកផ្ដលឱ្យ និងអ្នកទទួលយក

ក្នុងរយៈពេលជិតពីរឆ្នាំនេះ វិបត្តិកូរ៉ូណាបានជះផលអវិជ្ជមានដល់ជីវភាពប្រជាជននៅក្នុងពិភពលោកជាច្រើនផ្នែកឥតគណនា។ ត្រឹមតែរយៈពេលដ៏ខ្លីប៉ុណ្ណោះ មេរោគនេះបានឆ្លងចូលទៅក្នុងខ្លួនប្រជាពលរដ្ឋប្រមាណ ១២៤ លាននាក់ ក្នុងនោះមានអ្នកបាត់បង់ជីវិតរហូតដល់ទៅ ២ លាននាក់ជាង ដែលជាការបាត់បង់ដ៏ច្រើនបំផុតមួយនៅក្នុងប្រវត្តិមនុស្សជាតិ។ បើក្រឡេកមកមើលជ្រុងសេដ្ឋកិច្ចតាមរយៈការចុះផ្សាយរបាយការណ៍ប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិវិញ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចពិភាពលោកឆ្នាំ ២០២០ បានធ្លាក់ចុះក្រោម ៤.៩% ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយបន្ទាប់ពីមហាវិបត្តិសេដ្ឋកិច្ចនាទសវត្សរ៍ឆ្នាំ ១៩៣០ មក។ វិបត្តិដែលកើតចេញពីមេរោគកូរ៉ូណានេះ បានធ្វើឱ្យមនុស្សជាច្រើនលាននាក់បាត់បង់ការងារ និងប្រាក់ចំណូល ដែលជាមូលហេតុមួយធ្វើឱ្យពួកគេពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ទល់នឹងបំណុល និងការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃ។ … More សេដ្ឋកិច្ចសម្មាមគ្គ៖ សមតុល្យរវាងអ្នកផ្ដលឱ្យ និងអ្នកទទួលយក

សេដ្ឋកិច្ចសម្មាមគ្គ៖ ជ្រុងមួយនៃការយល់ឃើញទៅលើកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា

ពិភពលោកបានដើរចេញពីទំនៀមទម្លាប់និយម មករកភាពជឿនលឿននិយម ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងដែលមានដើមកំណើតចេញពីសង្គមអឺរ៉ុបនៅសតវត្សទី ១៨ មកម្លេះ។ របបគំហើញថ្មី ការស្រាវជ្រាវបែបវិទ្យាសាស្រ្ដ ការបង្កើតថ្មី ការជំរុញកំណើនផលិតកម្ម ការពង្រីកទីផ្សារ គឺសុទ្ធតែរឿងដែលប្រទេសនីមួយៗ នៅក្នុងពិភពលោកចាត់ទុកជាគោលការណ៍អាទិភាពនៅក្នុងការពន្លឿនដំណើរការអភិវឌ្ឍ ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្ហាញមោទនភាពខ្លួននៅលើឆាកអន្តរជាតិ។ … More សេដ្ឋកិច្ចសម្មាមគ្គ៖ ជ្រុងមួយនៃការយល់ឃើញទៅលើកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា

តើការបោះបាយបិណ្ឌ នាំឱ្យខ្ចះខ្ជាយ និងធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះធ្ងន់ធ្ងរដល់កំរិតណា?

ចាប់តាំងពីរដូវកាន់បិណ្ឌបានចូលដល់ភ្លាម ប្រជាពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា បាននាំគ្នាទៅវត្តអារាម ដើម្បីបំពេញនូវកតញ្ញុតាធម៌ដឹងគុណចំពោះអ្នកដែលធ្លាប់ធ្វើសេចក្តីល្អដល់ខ្លួនតាមទំនៀមទម្លាប់ប្រពៃណីជាតិនិងសាសនា។ រូបភាពជាច្រើនត្រូវបានគេបង្ហាញនៅលើបណ្ដាញសង្គម ទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ ក្នុងនោះក៏ឃើញមានអ្នកនយោបាយ និស្សិត បញ្ញវន្ត រួមទាំងព្រះសង្ឃនិងអតីតព្រះសង្ឃផងដែរ បានបង្ហាញនូវការព្រួយបារម្ភរបស់ខ្លួនចំពោះឱនភាពសេដ្ឋកិច្ចជាតិ ដោយអ្នកខ្លះបានលើកឡើងថា៖ ការយកដុំបាយទៅបោះចោលនៅក្នុងវត្តអារាមបែបនេះ វាពិតជារឿតឥតប្រយោជន៍ណាស់ ជាការមិនគិតគូរអាណិតដល់កសិករដែលជាអ្នកដាំដុះ នាំឱ្យខូចខាតដល់សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់បរិស្ថានវត្តអារាម រហូតមានអ្នកខ្លះបានបញ្ចេញទស្សនៈឱ្យលុបបំបាត់ប្រពៃណីនេះចោលផងក៏ឃើញមាន ដោយលើកឡើងថាវាមិនមានក្នុងព្រះពុទ្ធសាសនា ។ល។ ជាដើម។ … More តើការបោះបាយបិណ្ឌ នាំឱ្យខ្ចះខ្ជាយ និងធ្វើឱ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះធ្ងន់ធ្ងរដល់កំរិតណា?

មាគ៌ាឆ្ពោះទៅរកអរិយសង្គម

ការពីសប្ដាហ៍មុនខ្ញុំបានអានអត្ថបទមួយដែលចុះផ្សាយដោយគេហទំព័រសប្បាយញូស៍។ អត្ថបទនោះបានរៀបរាប់ពីព្រះចៅអធិរាជចិនមួយអង្គ ទ្រង់បានកសាងរាជវាំងដ៏ធំមហិមាមួយ គ្រប់ដណ្ដបលើផ្ទៃដីប្រមាណ៧០ហិកតា។ នៅក្នុងថ្ងៃនេះឆ្នាំមុនខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីធ្វើទិដ្ឋាការ ហើយសល់ពេលក៏បានឆ្លៀតចូលទៅទស្សនារាជវាំងនោះដែរ គឺពិតជាស្រស់ស្អាតដូចអ្វីដែលគេបាននិយាយមែន ប៉ុន្តែខ្ញុំមិនបាននឹកដល់ថាព្រះរាជាសម័យនោះមិនបានកសាងបង្គន់ក្នុងរាជវាំងដ៏ធំមហិមា ព្រោះទ្រង់មិនចង់ឱ្យក្លិនមិនល្អចេញពីបង្គន់នោះទៅបំផ្លាញភាពប្រណិតនៃរាជវាំងបែបនេះនោះទេ។ រាជវាំងគឺតំណាងឱ្យភាពប្រណិតឬស្ថានសួគ៌នៅក្នុងភពមនុស្សដែលគេសាងសងឡើងសម្រាប់អាទិទេពសន្មតិ (សម្មតិទេវ)។ ដើម្បីរក្សាប្រណិតភាពបរមរាជវាំង វត្ថុដែលត្រូវនាំចូលនិងបញ្ចេញចោល គឺត្រូវតែមានការគ្រប់គ្រងដ៏ច្បាស់លាស់បំផុតមួយ។ … More មាគ៌ាឆ្ពោះទៅរកអរិយសង្គម