ការចូលព្រះវស្សា៖ ចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា

ចំណុចនេះក៏បានបង្ហាញឱ្យយើងឃើញថា ស្ថាប័នពុទ្ធសាសនាបានផ្ដល់តម្លៃការចូលរួមជាសាធារណៈ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចពុទ្ធសាសនាផងដែរ។ ព្រះពុទ្ធអង្គបានបញ្ជាក់ថាអនាគតពុទ្ធសាសនា អាចរីកចម្រើនឬអន់ថយ អាស្រ័យទៅលើការចូលរួមក្នុងការគិត ការពិភាក្សា និងការអនុវត្តពីសំណាក់មនុស្ស ៤ក្រុម គឺ៖ ភិក្ខុ (អ្នកបួសជាបុរស) ភិក្ខុនី (អ្នកបួសជាស្រី្ដ) ឧបាសក និងឧបាសិកា។ ការយកមតិរិះគន់របស់អ្នកស្រុកទៅពិភាក្សាដើម្បីធ្វើកំណែទម្រង់បែបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះពុទ្ធអង្គមិនបានកំណត់តួនាទីអ្នកស្រុកត្រឹមតែជាអ្នកឧបត្ថម្ភចង្ហាន់បិណ្ឌបាត ឬបច្ច័យ ៤ តែម្យ៉ាងនោះទេ ប៉ុន្តែសិទ្ធិចូលរួម និងសេរីភាពបញ្ចេញមតិទៅលើប្រព័ន្ធគ្រប់គ្រងសង្គមសង្ឃរបស់ពួកគេ ក៏ត្រូវបានទទួលស្គាល់និងឱ្យតម្លៃពីសំណាក់ព្រះពុទ្ធអង្គផងដែរ តាំងតែ ២៦០០ ឆ្នាំមុនមកម្លេះ។ … More ការចូលព្រះវស្សា៖ ចំណុចផ្ដើមនៃកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ចពុទ្ធសាសនា

សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ ក្នុងគុណតម្លៃព្រះពុទ្ធសាសនា

ប្រទេសអ៊ីស្តូនី សហភាពអឺរ៉ុប៖​ នាពេលព្រឹកព្រហាមមួយ ខ្ញុំករុណា-អាត្មាភាពបានចេញទៅបំពេញកិច្ចការផ្ទាល់ខ្លួននៅខាងក្រៅកុដិដែលស្នាក់នៅដើម្បីសិក្សា។ ខណៈពេលដែលកំពុងឈរចាំឡានក្រុងជាមួយនឹងមនុស្សដទៃផ្សេងទៀតនោះ មានស្រ្ដីវ័យចំណាស់ជនជាតិអ៊ីស្តូនីមួយរូបបានដើរសំដៅមករក​ នៅក្នុងទឹកមុខញញឹមញញែមប្រកបដោយភាពជឿជាក់។ គាត់មិនបាននិយាយអ្វីទាំងអស់ក្រៅពីលូកដៃចូលទៅក្នុងកាបូបរបស់គាត់ ហើយទាញយកនំមួយដុំមកប្រគេនដោយទឹកមុខរីករាយ ហាក់ដូចជាគាត់បានស្គាល់ ច្បាស់ថាជានរណា ទាំងដែលខ្ញុំករុណា-អាត្មាភាពខ្លួនឯង ស្ទើរតែភ្លេចថាខ្លួនគឺជានរណាទៅហើយ។ នំមួយដុំនេះ មិនត្រឹមតែបានជួយឱ្យបាត់ឃ្លានមួយព្រឹកនោះទេ ប៉ុន្តែវាក៏បានខ្សឹបដាក់ត្រចៀកថា៖ «ពិសិទ្ធិ អ្នកឯងជាភិក្ខុក្នុងពុទ្ធសាសនា ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ អ្នកនៅតែជាមនុស្សជំពាក់គុណបាយបាត្រនិងវត្តអារាមជានិច្ច»។ … More សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ ក្នុងគុណតម្លៃព្រះពុទ្ធសាសនា

Book Review: A Promised Land ឬ ដែនដីនៃក្ដីសង្ឃឹម

A Promised Land ឬ «ដែនដីនៃក្ដីសង្ឃឹម» គឺជាស្នាដៃនិពន្ធលើកទីបីរបស់អតីតប្រធានាធិបតីអូបាមា បន្ទាប់ពីសៀវភៅ Dream from My Father និង The Audacity of Hope។ «ដែនដីនៃក្ដីសង្ឃឹម» របស់អូបាមាបានក្លាយជាសៀវភៅដែលលក់ដាច់បំផុត។​ ត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ សៀវភៅនេះ មានអ្នកទិញយកទៅអានរហូតដល់ជិតមួយលានក្បាល។ សៀវភៅនេះទទួលបានការពេញនិយមខ្លាំងអាចបណ្ដាលមកពីលោកជាមនុស្សល្បីស្រាប ជាអតីតមេដឹកនាំប្រទេសមហាអំណាច និងអាចមកពីលោកជាបញ្ញវន្តដែលមានទេពកោសល្យក្នុងការនិយាយនិងការសរសេរ ដែលគេធ្លាប់បានដឹងពីមុនមកតាមរយៈស្នាដៃនិពន្ធ និងសុន្ទរកថារបស់លោក។ នៅក្នុងសៀវភៅដែលមានកម្រាស់ជិតមួយពាន់ទំព័រនេះ លោកអូបាមាបានចំណាយពេលជិតបួនឆ្នាំ ដើម្បីសរសេររៀបរាប់ពីកុមារភាពរបស់លោកជាមួយនឹងម្ដាយ ជីវិតគ្រួសារ ជំនឿ ទស្សនៈនយោបាយ ការរើសអើងជាតិសាសន៍នៅក្នុងសង្គមអាមេរិក និងការធ្វើការសម្រេចចិត្តក្នុងអំឡុងពេលនៃកាន់អំណាចរបស់លោក។ … More Book Review: A Promised Land ឬ ដែនដីនៃក្ដីសង្ឃឹម